Dé Burlap Café Chamkadoung
គ្រប់ជ្រុងនៃហាងកាហ្វេនេះបង្ហាញពីភាពច្នៃប្រឌិត ពោរពេញដោយទិដ្ឋភាពនិងបរិយាកាសផ្សេងៗគ្នា។ ហ៊ុំព័ទ្ធដោយធម្មជាតិប៉ៃតងពីខាងក្រៅអបដោយដើមឈើធំៗ កូនឈើតូចៗ និងសម្រស់ផ្កាប្លែកគ្នា តែបង្កប់នៅតុកាហ្វេបែបផ្សេងៗគ្នាពោពេញដោយស្នាមញញឹម និងសម្លែងជជែកគ្នាដោយក្តីសុខនៃព្រឹកថ្ងៃអាទិត្យ។ ផ្នែកខាងក្នុងហាងជារចនាបទបែបទាន់សម័យបំពាក់កង្ហារធំពីលើហាក់ដូចអ្នកអង្គុយនៅកណ្តាលលំហរ។ កន្លែងអង្គុយត្រូវបានរៀបចំតាមរស់និយមរបស់អតិថិជន តុបែបជជែកគ្នាបែបអាជីវកម្ម តុរួមសម្រាប់លក្ខណៈគ្រួសារ តុសាឡុងបែបសម្រួលខ្នង បន្ទប់លក្ខណៈពិភាក្សាការងារស្ងប់ស្ងាត់ កាំជណ្តើរអង្គុយបែបជីវិតជានិស្សិត និងកន្លែងអង្គុយបែបមើលតន្រ្តីដែលអាចមើលមកទេសភាពខាងក្រោម។