Loading..

About Store

កាលរៀនទី១០ ធ្លាប់មានក្ដីស្រមៃ ចង់រៀនជំនាញគីមីចំណីអាហារ ស្គាល់ជំនាញមួុយនេះតាមរយៈសៀវភៅមួយក្បាលឈ្មោះថា «មគ្គុទ្ទេសក៍សិក្សា» មានក្នុងបណ្ណាល័យ ទើបដាក់គោលដៅ ថានឹងប្រលង ចូលសាលាតិចណូអោយបាន ហើយខំប្រឹងយ៉ាងណា រៀនយកពិន្ទុល្អដើម្បី អាចចាប់យកជំនាញដែលយើងស្រលាញ់ (លក្ខខណ្ឌរបស់សាលា មិនមែនចង់រៀនជំនាញណា បានដូចអ្វីដែលយើងចង់នោះទេ ដរាបណាយើងមិនខំ ពិន្ទុចាញ់គេ នោះយើងត្រូវ រៀនជំនាញ ក្នុងជម្រើសទី ២ ៣ ) មូលហេតុក្នុងការចាប់យកជំនាញនេះ គួបផ្សំនិង ការស្រលាញ់ចូលចិត្តធ្វើម្ហូប កែច្នៃ និង ចូលចិត្តញ្ញាំ ចូលចិត្តភ្លក់ ? ហើយចង់មានផលិតផល ដែលជាស្នាដៃរបស់ខ្លួន ក្នុងប្រទេសរបស់យើង ។ ខ្ញុំជឿថា ការដែលវិនិយោគ លើចំណេះដឹងគឺជាមូលដ្ឋានគ្រឹះនៃអាជីវកម្ម ថ្វីបើយើងត្រូវចំណាយពេលយូរ តែវានឹង ធ្វើអោយយើងទទួលបាន ផ្លែផ្កាគ្រប់រដូវ ? ជាចុងក្រោយសូមគោរព ដឹងគុណ និង អរគុណដល់ លោកគ្រូអ្នកគ្រូទាំងអស់ដែលបានបង្រៀនខ្ញុំ តាំពីថ្នាក់បឋម រហូត ដល់ថ្នាក់មហាវិទ្យាល័យ ព្រោះតែចំណេះដឹងដែលពួកគាត់ផ្ដល់អោយទើបធ្វើអោយខ្ញុំអាចដើរដល់ចំណុចនេះ គ្រូបង្រៀនប្រៀបបានជាទូក ឯយើងខ្លួនឯងគឺជាច្រវ៉ា (ទូកនិងច្រវ៉ាមិនអាចខ្វះគ្នាបានទេដើម្បីដល់ត្រើយ)????????
eCO x Tumbler
https://ecoapp.asia/talent-development-asia
https://ecoapp.asia/prime101dev