Sithisak Law Office
សិទ្ធិស័ក្តិ គឺជាការិយាល័យមេធាវីផ្តល់សេវាច្បាប់ទូទៅមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សិទ្ធិស័ក្តិ ត្រូវបានបង្កើត និងផ្តល់សេវាជូនអតិថិជនចាប់តាំងពីឆ្នាំ២០១០។ ក្នុងរយៈកាលកន្លងមកនេះ សិទ្ធិស័ក្តិបានខិតខំអភិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតក្លាយខ្លួនជាការិយាល័យមេធាវីដែលមានការទទួលស្គាល់មួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ យើងមានទស្សនវិស័យច្បាស់លាស់ក្នុង ការដឹងនាំអតិថិជនឆ្ពោះទៅរកគោលដៅ និងជោគជ័យ ។ កន្លងមក យើងទទួលបានទំនុកចិត្តពីវិនិយោគិន និងពាណិជ្ជករទាំងក្នុងស្រុកនិងក្រៅស្រុក ក៏ដូចជាអតិថិជនជាបុគ្គលឯកជនដែលស្វែងរកជំនួយផ្នែកច្បាប់ និងពន្ធដារ ទាំងក្នុងករណីបណ្តឹងឬមិនមែនបណ្តឹង ឬពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្ម ឬជីវិតប្រចាំថ្ងៃ ។ មេធាវី និងទីប្រឹក្សាច្បាប់របស់យើងបានទទួលការបណ្តុះបណ្តាលទាំងច្បាប់ក្នុងស្រុក និងច្បាប់បរទេស ដោយសមាជិករបស់យើងមួយចំនួនបានទទួលការសិក្សានៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ។ ជាមួយនេះ យើងក៏មានបទពិសោធន៍ច្រើនក្នុងការផ្តល់ប្រឹក្សាច្បាប់ដល់ក្រសួង - ស្ថាប័នរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនានា ពាក់ព័ន្ធនឹងគម្រោងកំណែទម្រង់ច្បាប់ និងការតាក់តែងលិខិតបទដ្ឋានគតិយុត្ត។