Loading..

Sithisak Law Office

សិទ្ធិស័ក្តិ គឺជាការិយាល័យមេធាវីផ្តល់សេវាច្បាប់ទូទៅមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សិទ្ធិស័ក្តិ ត្រូវ​​​បាន​បង្កើត​ និងផ្តល់សេវាជូនអតិថិជនចាប់តាំងពីឆ្នាំ២០១០។ ក្នុងរយៈកាលកន្លងមកនេះ សិទ្ធិស័ក្តិ​បាន​ខិ​តខំ​​​អភិវឌ្ឍខ្លួន​ជាបន្តបន្ទាប់​រហូតក្លាយ​ខ្លួនជា​ការិយាល័យមេធាវី​ដែលមានការទទួល​ស្គាល់​​​​​​​មួយ នៅ​​ក្នុង​​ព្រះរាជា​​​​​​ណាចក្រ​កម្ពុជា ។ យើង​​មាន​ទស្សនវិស័យច្បាស់លាស់​ក្នុង ការដឹងនាំអតិថិជនឆ្ពោះទៅរកគោលដៅ និងជោគជ័យ ។ ​ កន្លង​​​​មក យើងទទួលបាន​ទំនុក​​​​ចិត្តពីវិនិយោគិន និងពាណិជ្ជករ​ទាំងក្នុងស្រុកនិង​ក្រៅស្រុក ក៏​ដូចជា​​អតិថិជន​ជា​បុគ្គល​​​​ឯកជន​​ដែលស្វែង​រក​​ជំនួយ​ផ្នែកច្បាប់ និងពន្ធដារ ទាំងក្នុងករណី​បណ្តឹង​ឬ​​មិន​មែន​​​បណ្តឹង ឬពាក់ព័ន្ធ​នឹង​កិច្ចការ​ពាណិជ្ជកម្ម ឬជីវិតប្រចាំថ្ងៃ ។ មេធាវី និងទីប្រឹក្សាច្បាប់របស់យើងបានទទួលការបណ្តុះបណ្តាលទាំងច្បាប់ក្នុងស្រុក​ និង​ច្បាប់បរទេស ដោយសមាជិករបស់យើងមួយចំនួនបានទទួលការសិក្សានៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ។ ជាមួយនេះ យើងក៏មាន​បទពិសោធន៍​​​ច្រើន​​​ក្នុង​ការ​ផ្តល់​ប្រឹក្សា​ច្បាប់​ដល់​ក្រសួង - ស្ថាប័នរាជរដ្ឋាភិបាល និងអង្គ​ការក្រៅ​រដ្ឋាភិបាល​នានា​ ​ពាក់ព័ន្ធ​​​​​​​​​​​នឹងគម្រោងកំណែ​ទម្រង់ច្បាប់ និងការ​តាក់​តែង​លិ​ខិតបទដ្ឋានគតិយុត្ត។
contact@sithisak-lawoffice.com
0236373168
#68, Street 57, Sangkat Boueng Keng Kang I, Khan Chamkarmon, Phnom Penh, Cambodia

      Phnom Penh,ភ្នំពេញ - Phnom Penh

      កម្ពុជា - Cambodia,12000


eCO x Tumbler